ត្រឹមតែមួយខែប៉ុណ្ណោះក្នុងការប្រកបអាជីពរបស់គាត់នៅ Borussia Dortmund, Ian Maatsen វ័យ 21 ឆ្នាំ បានឈ្នះពានរង្វាន់ Bundesliga Rookie of Month Award សម្រាប់ខែមករា។
Maatsen បានចាប់ផ្តើមការប្រកួត Bundesliga ទាំងបីសម្រាប់ Borussia Dortmund ក្នុងខែមករា ហើយនៅក្នុងការប្រកួតទីពីររបស់គាត់ កីឡាករវ័យ 21 ឆ្នាំរូបនេះបានជួយមិត្តរួមជាតិ Donyell Malen ក្នុងជ័យជម្នះ 4-0 របស់ BVB ទល់នឹង FC Köln។
ដោយជំនួសតំណែងឱ្យ Ramy Bensebaini និង Julian Ryerson ចាប់តាំងពីពេលនោះមក Maatsen បានបង្កើតតំណែងខ្សែការពារឆ្វេងផ្ទាល់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ Maatsen មើលទៅមានទម្រង់ការពាររឹងមាំ ហើយការលេងរបស់គាត់គឺជាគន្លឹះក្នុងក្រុម Dortmund ។
Maximilian Beier (Hoffenheim) និង Xavi Simons (RB Leipzig) ក៏ត្រូវបានតែងតាំងក្នុងខែនេះផងដែរ។ Simons ត្រូវបានដាក់ឈ្មោះជា Bundesliga Rookie of the Month សម្រាប់ខែធ្នូ ខណៈ Victor Boniface របស់ Bayer Leverkusen បានឈ្នះពានសម្រាប់ខែសីហា កញ្ញា តុលា និងវិច្ឆិកា។
ព័ត៌មានកីឡាប្រចាំថ្ងៃ