លោក Erik ten Hag បាននិយាយថា លោកដាក់ឲ្យ Cristiano Ronaldo អង្គុយនៅកៅអីបម្រុង អំឡុងពេល Manchester United ចាញ់ Manchester City ៦-៣ គឺដោយសារការគោរព។
Ronaldo វ័យ៣៧ឆ្នាំមិនត្រូវដាក់ឲ្យលេងជាលើកដំបូងក្នុងរដូវកាលនេះក្នុងនាមជាកីឡាករបម្រុង ដោយ City បានលត់ United យ៉ាងដំណំក្នុងកីឡដ្ឋាន Etihad។ ត្បិតតែអំឡុងពេលប្រកួតបិសាចក្រហមមានការផ្លាស់ប្ដូរកីឡាករដល់ទៅ៦រូប ប៉ុន្តែមិនមានវត្តមានរបស់ម្ចាស់ពាន Ballon d’Or ៥សម័យឡើយ។
សាកសួរ ហេតុអ្វី Ronaldo មិនលេងក្នុងប្រកួតជាមួយ City? Ten Hag បានបញ្ជាក់ថា លោកមិនចង់ឲ្យមានការប្រមាថដល់ Ronaldo ដោយឲ្យគេចូលលេងក្នុងពេលដែល United ត្រូវ City នាំមុខ ៤-០ ទៅហើយនោះ។
ផ្ទុយពីគំនិតរបស់លោក Ten Hag អតីតប្រធានក្រុមរបស់ United លោក Roy Keane មើលឃើញថា ក្លិបកំពុងមិនគោរពដល់ Ronaldo ហើយមែនទែនទៅគួរតែឲ្យគេចាកចេញកាលពីទីផ្សារដោះដូរកន្លងទៅ៕
អានព័ត៌មានកីឡាបាល់ទាត់ថ្មីៗ