ក្រុមជម្រើសជាតិអង់គ្លេសបានប្រកួតស្មើទល់នឹងអាល្លឺម៉ង់ ៣-៣ ក្នុងការប្រកួតចុងក្រោយនៃពានរង្វាន់ Nations League កាលពីយប់មិញ។
ក្នុងការប្រកួតអាល្លឺម៉ង់បាននាំមុខមុនដល់ទៅ២គ្រាប់ធ្វើបានដោយខ្សែបម្រើ Ilkay Gundogan ដោយបាល់ប៉េណាល់ទី និងខ្សែប្រយុទ្ធ Kai Havertz។ យ៉ាងណាមិញ អង់គ្លេសបានព្យាយាមសម្រុកបកមកវិញរហូតរកបាន៣គ្រាប់នាំមុខវិញ សម្រេចទីដោយកីឡាករ Luke Shaw, Mason Mount និង Harry Kane។
ខ្វះតែ៣នាទីបញ្ចប់ការប្រកួត អាល្លឺម៉ង់រកបានគ្រាប់តាមស្មើ បន្ទាប់ពីបាល់ខ្ទាតចេញពីដៃអ្នកចាំទី Nick Pope ហើយ Kai Havertz រត់ទៅបន្ថែម។ លទ្ធផលនេះអង់គ្លេសបន្តនៅបាតតារាង Group A3 ធ្លាក់ទៅកាន់ League B ខណៈអាល្លឺម៉ង់បន្តនៅ League A ដដែល។
អានព័ត៌មានកីឡាបាល់ទាត់ថ្មីៗ